ទិដ្ឋភាពទូទៅភ្នំឧដុង្គ |
បើយើងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាលយើងប្រាកដជានឹកគិតរម្មណី ដ្ឋានម្យ៉ាងដែល របស់ប្រទេសកម្ពុជា ដែលមានទេសភាពស្រស់ត្រកាលគួរឲគយគន់នោះ។ ដែលប្រជាពលរដ្ឋខ្មែរទូទៅហៅតៗគ្នាថាឧដុង្គម៉ែជ័យ ដែលជាអតីតជារាជធានីនាសតវត្សរ៍ទី ១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តម នៅឆ្នាំ១៩៦៦ ដោយផ្លាស់រាជធានីទៅកាន់រាជធានីភ្នំពេញរហូតដល់សព្វថ្ងៃ។ ភ្នំឧដុង្តមានចំងាយប្រមាណ៤០គីឡូម៉ែត្រពីភាគពាយព្យនៃក្រុងភ្នំពេញ ។ ទីកន្លែងនេះមានការទាក់ទាញជាថ្មី បន្ទាប់ពីការកសាង ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រង។ ភ្នំឧដុង្តស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាឭ ខេត្តកណ្តាល។ ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស។ នៅលើកំពូលភ្នំ បើសម្លឹងទៅក្រោមឃើញទិដ្ឋភាពគួរជាទីទស្សនា បីដូចជាខ្លួនយើងកំពុងជិះលើយន្តហោះ ព្រោះមើលទៅឃើញដើមត្នោត ផ្ទះ ស្រែ ចម្ការ របស់អ្នកស្រុកព័ទ្ឋជុំវិញនោះហើយបើមើលទៅលិចឃើញ ភ្នំស្ទុងៗនៅឆ្ងាយសន្លឹម មើលទៅកើតឃើញ ដៃទនេ្លសាប និងភូមិអ្នកស្រុកកំពង់ហ្លួងមើលទៅជើងឃើញ ភូមិវាំងចាស់ និងផ្សារឧដុង្គ និងខាងត្បូងឃើញផ្លូវជាតិលេខ៥ ទៅភ្នំពេញ យ៉ាងវែងបីដូចខែ្សពួរមួយចង្វាយ ។ មានទីកនែ្លងបែ្លកៗ និងសម្រាប់សក្ការបូជា មានកនែ្លងសម្រាប់ អង្គុយលំហែមើល ទេសភាពដ៏ត្រកាលពីលើកំពូលភ្នំ និង មានម្អូបចំណីលក់ ជូនភ្ញៀវដែលបាន ទៅកម្សាន្តនៅភ្នំឧដុង្គ ឬអ្នកខ្លះហៅថា ភ្នំព្រះរាជទ្រព្យ និងខ្លះទៀតហៅថា ភ្នំអដ្ឋរស្ស ដែលទីនោះ ហើយជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ ។ ភ្នំនេះជាទីកនែ្លងសម្រាប់បញ្ចុះសពនៃ ព្រះរាជវង្សានុវង្ស និងជាកនែ្លងដែល ព្រះរាជាទ្រង់ព្រះរាជានុញ្ញាត ឲ្យសាងសង់វត្ត និង ព្រះវិហារ ។ ការដែលគេហៅ "ភ្នំព្រះរាជទ្រព្យ" ដោយសារព្រះមហាក្សត្រជំនាន់នោះយល់ថា ភ្នំនេះមិនខ្ពស់ពេក ហើយស្ថិតនៅកែ្បរ ឧដុង្គ ជារាជវាំងស្រាប់ ព្រះរាជាក៏ទ្រង់ចាត់ឲ្យសាងព្រះចេតិយធំៗ និងមានចម្លាក់លម្អ សម្រាប់បញ្ចុះព្រះបរមអដ្ឋិ និង ព្រះអដ្ឋិនៃព្រះរាជវង្សានុវង្ស ដោយចាប់សាងបូជនីយដ្ឋាននោះ ដោយកម្លាំងព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គទើបសន្មតថា" ភ្នំព្រះរាជទ្រព្យ " ។
ដោយ សុខហ៊ាន
0 comments:
Post a Comment