Slide Title 1

Aenean quis facilisis massa. Cras justo odio, scelerisque nec dignissim quis, cursus a odio. Duis ut dui vel purus aliquet tristique.

Slide Title 2

Morbi quis tellus eu turpis lacinia pharetra non eget lectus. Vestibulum ante ipsum primis in faucibus orci luctus et ultrices posuere cubilia Curae; Donec.

Slide Title 3

In ornare lacus sit amet est aliquet ac tincidunt tellus semper. Pellentesque habitant morbi tristique senectus et netus et malesuada fames ac turpis egestas.

Wednesday 26 June 2013

ភូមិបត់សិរមាន់

ភូមិបត់សិមាន់សព្វថ្ងៃ ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុមានចំងាយប្រមាណជា៤០គម ភាគពាយ័ព្យក្រុងព្រះសីហនុបើយើងមើលតាមផែនទីតំបន់ភូមិសាស្រ្ត វាស្ថិតនៅភាគនិរតី ក្នុងតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា ជាប់និងឈូងសមុទ្រថៃ ។ បើយើងធ្វើដំណើរពីរាជធានិភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងស្រុកព្រៃនប់របស់ខេត្តព្រះសីហនុ ក្នុងថេរវេលា ៣ ឬ៤ ម៉ោង យើងនឹងទៅដល់ភូមិបត់សិរមាន់ជាក់ជាមិនខានឡើយ ដែលមានចំងាយត្រឹមតែ ១៩២គមប៉ុណ្ណោះពី រាជធានីភ្នំពេញ។ ភូមិនេះមានព្រំប្រទល់ខាងជើងជាប់ភូមិបែកក្រង់ខាងត្បូងជាប់ភូមិអូរតាប៉ាង ខាងកើតជាប់ភូមិព្រៃនប់១និងខាងលិចជាប់នឹងតំបន់ជួរកូនភ្នំត្រង៉ោល ដែលមានផ្ទៃដីប្រមាណជា៥០គមលាតសន្ធឹងចាប់ពីតំបន់មាត់សមុទ្រ រហូតដល់តំបន់ជួរកូនភ្នំរបស់ស្រុកព្រៃនប់។ បើគិតជាមធ្យម ភូមិនេះមានចំងាយប្រមាណជា ៧គមពីឆ្នេរល្បាប់ភក់ព្រៃកោងកាង ដែលជាដែនជំរកសត្វសមុទ្រ និងជាតំបន់អភិរក្សចំរុះខ្នាតតូចផងដែរ ហើយវាមានចំងាយត្រឹមតែ ១០គមប៉ុណ្ណោះពីទីរួមស្រុកព្រៃនប់។

ប្រវត្តិឈ្មោះភូមិ
ឈ្មោះភូមិនេះត្រូវបានគេដាក់នៅសម័យសង្គមរាស្រ្តនិយម(១៩៥៥-១៩៧០) ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុដោយយកតាមផ្លូវកោងបត់ តាមកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តតំបន់នេះ និងដើមសិរមាន់មួយដើមធំដុះនៅប្របនឹងមាត់ផ្លូវ បែកមែកសាខា មានម្លប់ត្រឈឹងត្រឈៃ នៅតាមដងផ្លូវនាភូមិនេះ ទើបអ្នកស្រុកហៅសម្រេចចិត្តដាក់ឈ្មោះភូមិនេះថា បត់សិរមាន់រហូតមក។ អ្នកភូមិបានហៅតៗគ្នារហូតមកដល់សម័យកម្ពុជាប្រជាធិយ្យ ពួកពលពតបានកាប់ដើមសិរមាន់នោះចោលហើយលុបឈ្មោះភូមិនេះចេញពីបញ្ជី។ ក្រោយចប់សង្គ្រាមឆ្នាំ១៩៧៩ប្រជាជនបានហៅថាបត់សិរមាន់ ជាថ្មីឡើងវិញ រហូតមកដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស១៩៩១រដ្ឋាភិបាលសម្រេចបញ្ជូលឈ្មោះភូមិនេះទៅក្នុងផែនទីរដ្ឋបាលជាស្ថាពរ។ គួរបញ្ជាក់ផងដែរថា ពីមុនវាជាតំបន់មួយដាច់ស្រយាល របស់ស្រុកព្រៃនប់ ស្ថិតក្នុងផែនទីរដ្ឋបាល របស់ខេត្តកំពត ហើយត្រូវបានកាតបញ្ជូលឲស្ថិតការគ្រប់គ្រងរបស់ក្រុងព្រះសីហនុ ក្នុងឆ្នាំ ១៩៩២ ។នេះជាមោទនភាពមួយរបស់ប្រជាពលរដ្ឋ ស្រុកព្រៃនប់ និងជាមរតកបន្តអោយកូនចៅជំនាន់ក្រោយបានដឹងលឺ ពីជីវប្រវត្តិស្រុកភូមិរបស់ខ្លួន។
វត្តពោធិអណ្តែត
ភាគច្រើននៃប្រជាជនក្នុងភូមិនេះប្រកបរបរកសិកម្ម និងការចិញ្ចឹមសត្វដែលជាដង្ហើមរស់នៃសេដ្ឋកិច្ចគ្រួសា។ ក្នុងវិស័យអប់រំ មានសាលា បឋសិក្សាចំននួន២កន្លែងគឺសាលាបឋមសិក្សាហ៊ុនសែនបត់សិរមាន់និងសាលាបឋមសិក្សាផ្កាឈូករ័ត្ន ដែលមានសិស្សានុសិស្សប្រមាណ ជា៩០%កំពុងសិក្សា។ ក្នុងវិស័យសាសនា មាន វត្ត១ គឺវត្តពោធិអណ្ណែតនិងវិហារគ្រិស្តសាសនា១កន្លែងស្ថិតនៅជាយជ្រលងភ្នំ។វិស័យគមនាគមន៍ មានផ្លូវប្រវែងសរុប១០គម ជាសរសៃរឈាមនៃភូមិនេះ ដែលអំណោយយផលដល់ប្រជាជន។ រីឯប្រជាជនវិញមានប្រហែល៩០គ្រួសារ ដែលចំរុះដោយជាតិសាស្ត្រផ្សេងៗពីគ្នា មានដូចជា ខ្មែរ ចិន ចាម វៀតណាម -ល-។ ប៉ុន្តែមិនបង្កឲមានជំលោះ និងការប្រកាន់ពូជសាសន៍ ពណ៌សំបុរវាងគ្នានិងគ្នាឡើយ គឺរស់នៅដោយ សុខសាន្តតាមសមាអាជីវររបស់ខ្លួន។

កន្លែងកំសាន្តផ្សេងៗ
បើយើងពិនិត្យមិនបានគ្រប់ជ្រុងជ្រោយ យើងប្រាកដជាពុំបានដឹងឡើយថាភូមិដ៏តូចមួយដែលស្ថិតនៅភាគពាយ័ព្យក្រុងព្រះសីហនុនេះ មានតំបន់កំសាន្តសំរាប់ភ្ញៀវទេសចរទស្សនានោះ ហើយគេមុខជាងើយឆ្ញល់ជាខ្លាំង ប្រសិនជាយើងប្រាប់គេថា ភូមិបត់សិមាន់ មានតំបន់ទេសចរណ៍ដ៏ ស្រស់ស្អាតនោះ។ ក្នុងចំនោមតំបន់ទេសចរណ៍ជាច្រើនក្នុងភូមិនេះ មានតំបន់កំសាន្តមួយកន្លែងដែលមានភ្ញៀវទេសវចរ និងអន្តរជាតិទៅទស្សនា ជា រៀងរាល់់ថ្ញៃ ជាពិសេសក្នុងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបា្ររព្ធពិធីបុណ្យជាតិ អន្តរជាតិនានា។ តំបន់ទេសចរណ៍នោះមានចំងាយប្រមាណជា ២គម ពីកំណាត់ ផ្លូវជាតិលេខ៤ ស្ថិតនៅភាគពាយ័ព្យទីប្រជុំភូមិ ដើម្បីបានទៅដល់យើងត្រូវធ្វើដំណើរតាមផ្លូវក្រាលថ្មក្រវ៉ែត ដែលមានរុក្ខជាតិតូចធំដុះនៅអមសងខាងផ្លូវ មានម្លប់ត្រឈឹងត្រឈៃ លាយឡំនឹងសំលេងសត្វចាបយំអឺងកង ប្រៀបបាននឹងសំលេងដូរតន្រ្តី រណ្តំឌួងចិត្តភ្ញៀវទេសចរណ៍ឲបណ្តែតអារម្មណ៍ទៅតាម សំលេងខ្យល់បក់។ យើងធ្វើដំណើរ

ទំនប់ការពារទឹកប្រៃជាជីវិតនៃកសិកម្ម

Farmincambodia.jpg
ភូមិសាស្ត្រតំបន់នេះអំណោយផលយ៉ាងខ្លាំងលើវិស័យកសិកម្មកម្ពុជានិងកសិឧស្សាហកម្មដែលជាវិស័យទីមួយក្នុងការទ្រទ្រង់សេដ្ឋកិច្ច ជាតិ ដោយសារតែមានភ្លៀងធ្លាក់ស្ទើរពេញមួយឆ្នាំគួបផ្សំនឹងដីសំបូរជីវជាតិ និងមានហេដ្ឋារចនាសម្ព័ន្ធវូបវ័ន្តគ្រប់គ្រាន់ គួបផ្សំនឹងការមាន ទំនប់ការពាទឹកប្រៃព្រៃនប់(ប៉ុលឌែរ) ដ៏វែងលាតសន្ធឹងស្ទើរមួយភាគបីនៃតំបន់គ្របដណ្តប់របស់ស្រុកព្រៃនប់ មួយភាគឆ្លងកាត់ភូមិបត់សិរមាន់។ ហើយអាជ្ងាធរ បានបង្កើតជាសហគមអ្នកប្រើប្រាស់ទឹកទំនប់ការពារព្រៃនប់ ដោយមិនឲប្រជាជនបង់ពន្ធដាឡើយ ប៉ុន្តែត្រូវបង់ប្រាក់វិភាគទាន ប្រចាំឆ្នាំ ទៅតាមទំហំ និងក្បា
ស្ថានភាពក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ
ខ្មែរក្រហម.jpg
ភូមិនេះមានប្រវត្តិសាស្ត្រអតីតកាលជូរជត់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យអំឡុងឆ្នាំ(១៩៧៥-១៩៧៩) ដែលពួកខ្មែរ ក្រហម(ពលពត អៀងសារី ខៀវសំផន) បានបង្កវិនាសកម្ម សោកនាដ្ឋកម្មបព្រៃផ្សៃមកលើប្រជាជនស្លូតត្រង់ គ្មានត្រាប្រណី។ យ៉ាងណាមិញពួកនេះ បានកាប់សំលាប់ បង្អត់អាហារ បង្ខំឲធ្វើការហួសទម្ងន់ ធ្វើទុក្ខបុកម្នេញ លើស្រ្តីមានផ្ទៃ កុមារ និងចាស់ជរាដែលការរំលោភទៅលើសន្ធិសញ្ញានៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។លទ្ធផលនៃសង្គ្រាម បានបន្សល់នូវស្ត្រីមេម៉ាយ កុមារកំព្រា ដែលជាបន្ទុកយ៉ាងធ្ងន់មកលើសង្គមជាតិ ម្យ៉ាងទៀតវាបានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះជាច្រើនលានគ្រាប់មកលើផ្ទៃដីដែលជាការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ភូមិនេះមានប្រវត្តិពាក់ព័ន្ធនឹងកា របាត់ខ្លួនជនបរទេសក្នុងសម័យសាធារណរដ្ឋខ្មែរ(១៩៧០-១៩៧៥) ក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ ក្នុងចន្លោះសង្គ្រាម រវាងឆ្នាំ១៩៧៣ មានទ័ពអាកាសសហរដ្ឋអាមេរិច២រូបត្រូវបានទាហានខ្មែរក្រហមចាប់បាន នៅព្រលានយន្តហោះ កងកេងរួចចោទជាឈ្លើយសឹកសង្រ្គាមរបស់ស្ថាប័ន (CIA) ហើយបាននាំមកកាន់ភូមិនេះដើម្បីសាកសួរចម្លើយ រួចសំលាប់ពួកគេចោលដោយ គ្មានការជំនុំជំរះអ្វីទាំងអស់ នេះជាអំពើឃាតកម្មកំបាំងមុខរបស់ បនប្រល័យពូជសាសន៍ ពល ពត។ ការបាត់ខ្លួនេជនបរទេសនេះ បានបន្តរហូតមកដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ទើបក្រុមការងាររុករកទាហាន បាត់ខ្លួនក្នុងសម័យសង្គ្រាមរបស់សហរដ្ឋអាមេរិច មានតំរុយទាក់ទិននឹងការស្រាវជ្រាវនេះ ដោយកំនត់ទីតាំងថា ពិតជាស្ថិតនៅក្នុងភូមិ បត់សិរមាន់ប្រាកដមែន។ គួររំលឹកថា ក្រោយការរំដោះឆ្នាំ១៩៧៩ ពីរបបខ្មែក្រហម ឆ្លងកាត់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងបន្តរហូតដល់ សម័យរដ្ឋកម្ពុជាព័ត៌មានផ្សេងៗទាក់ទងនឹងបញ្ហានេះបានបាត់ដំណឹងសូន្យឈឹងដែលជាការលំបាកសំរាប់ក្រុម អក្នស្រាវជា្រវ ។ បន្ថែមលើនេះរហូតដល់ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៣ ឆ្នាំ១៩៩៨ ក្រុមការងារអ្នកស្វែងរក បានកំណត់ទីតាំង និងទំហំដីដែលត្រូវធ្វើការជីកកកាយ ប៉ុន្តែដោយសារតែពុំបានសាកសួរព័ត៌មានពីប្រជាជន រស់នៅក្នុងភូមិនេះឲបានច្បាស់ ធ្វើឲប្រតិបត្តិការរុករកមិនទទួលបានលទ្ធផល ជាច្រើនលើកច្រើនសារ។ ពន្យារហូតមកដល់ ឆ្នាំ២០០៧ ដោយមានការសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា
រៀបរៀងដោយ៖ សុខហ៊ាន

បណ្តុំគេហទំព័រ

គេហទំព័រស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
            
    
                   
 

គេហទំព័រសារពត៌មាន និងទស្សនាវដ្តីនានានៅកម្ពុជា

  

គេហទំព័រសាកលវិទ្យាល័យនានានៅកម្ពុជា