Monday 19 March 2012

តើកម្ពុជា អាចទប់ស្កាត់គម្រោង សាងសង់អង្គរវត្ត របស់ឥណ្ឌាបានដែរឬទេ?

ក្រសួងពាណិជ្ជកម្ម បានកំពុងរៀបចំ ស្រាវជ្រាវឯកសារ បែបបទតាមច្បាប់ ដើម្បីទប់ស្កាត់ គម្រោង សាងសង់ប្រាសាទអង្គរវត្តរបស់ប្រទេសឥណ្ឌា។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបញ្ចប់ កិច្ចសំណេះសំណាលជាមួយប្រតិភូពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ នៅទីស្តីការក្រសួង ពាណិជ្ជកម្មថា ស្ថាប័នរបស់លោកនឹងធ្វើប្រតិកម្ម ចំពោះប្រទេសឥណ្ឌាដែលគ្រោងសាងសង់ប្រាសាទអង្គរវត្ត ដោយគម្រោងសាងសង់អង្គរវត្តនេះគឺរំលោភកម្មសិទ្ធិបញ្ញារបស់កម្ពុជា។
លោកបញ្ជាក់ថា«យើងមិនដែលបានផលដែលគេយករូបភាពរបស់អង្គរវត្តទៅប្រើប្រាស់ ហើយគេបានលុយ ពីអង្គរវត្ត នៅពេលដែលរដ្ឋាភិបាលយើងមិនដែលបានលុយពីហ្នឹងទេ ឥឡូវយើងគ្រោះថ្នាក់មួយ ទៀត ឥណ្ឌា ចង់ឲ្យអង្គរវត្តកសាងមួយនៅស្រុកគាត់ ឲ្យដូចគ្នា ហើយធំជាងយើងទៀត អាហ្នឹងជាកម្ម សិទ្ធិបញ្ញារបស់យើង ពិតមែនជាប្រាសាទរចនាបទហិណ្ឌូ ក៏ប៉ុន្តែនេះរចនាបទហិណ្ឌូ នៅកម្ពុជា មិននៅឥណ្ឌាទេ។ បើគេយក ទៅធ្វើ នោះគឺយកកម្មសិទ្ធិបញ្ញារបស់យើងទៅធ្វើហើយ គឺយើងត្រូវប្រតិកម្ម»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ លោក អាង គឹមអៀង ថ្លែងថាលោកមិនស្វាគមន៍ទេ ចំពោះគម្រោង របស់ឥណ្ឌា ដែលចង់សាងសង់អង្គវត្ត ដោយចំលងពីកម្ពុជា។ ការសាងសង់នេះគឺ ចូលចម្លងដោយគ្មាន ការអនុញ្ញាតពីម្ចាស់ដើម(កម្ពុជា) ដែលបំពាននឹងច្បាប់កម្មសិទ្ធិបញ្ញា។ លោកនិយាយថា«ខ្ញុំគិតថា ការសាង សង់ នោះ គឺជាការលូចចម្លង ដោយមិនមានការអនុញ្ញាតពីខ្មែរ ម្ចាស់ដើម ពីយូនីស្កូ គឺជាការមួយមិនមាន ភាពថ្លៃថ្នូរ»។
www.dap-news.com
គួរបញ្ជាក់ថា ក្រុមកាន់លទ្ឋិសាសនាហិណ្ឌូបានចាប់ផ្តើម គម្រោងរបស់ខ្លួនរយៈពេល១០ឆ្នាំ ដើម្បីសាងសង់ប្រាសាទឲ្យដូចប្រាសាទអង្គរវត្តដែល ចំណាយទឹកប្រាក់ ២០លានដុល្លារសហរដ្ឋអាមេរិក។ ពួកគេបានជ្រើសរើសទីតាំងនៅតាមបណ្តោយ ទន្លេរបស់សាសនាហិណ្ឌូ Ganges ស្ថិតនៅទីក្រុងប៉ាតណា (Patna) នៃរដ្ឋបៃហៀរប្រទេសឥណ្ឌា៕

Wednesday 14 March 2012

ការប្រលងឆមាសក្នុងឆ្នាំសិក្សា២០១២ របស់សាសា ដុន បូស្កូ ខេត្តព្រះសីហនុ

សាសាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ និងធ្វើការប្រលងឆមាសលើកទី១ ក្នុងឆ្នាំសិក្សា២០១១-២០១២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារដើមសប្តាហ៍ក្រោយនេះ។ តាមប្រភពពីថ្នាក់ដឹកនាំសាលាបានឲដឹងថា សាលានឹងធ្វើការប្រលងឆមាលើកទី១ នៅថៃ្ងទី២០ ខែមីនា ដល់ថ្ងៃទី២២ឆ្នាំ២០១២ខាងមុខនេះ សម្រាប់និស្សិតឆ្នាំទី១ និងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមីនាសំរាប់និស្សិតឆ្នាំទី២។ ដែលមាននិស្សិតប្រមាណជា នាក់៣៨០នាក់នឹងចូលរួមការប្រលងផងដែរ។ គួររំលឹកផងដែរថាសាលាបច្ចេកទេស ដុ​ន​ បូស្កូ គឺជាសាលាអង្គការក្រៅរដ្ឋាភិបាល។

Sunday 11 March 2012

តៃវ៉ាន់បង្កើនកងកំលាំងនាវាមុជ ទឹករបស់ខ្លួន

នាវាមុជទឹកតៃវ៉ាន់
ប្រភពព័ត៌មានក្នុងស្រុករបស់តៃវ៉ាន់បានឲដឹងថា កងកំលាំងតៃវ៉ាន់បានស្នើរឲ សភារបស់ខ្លួនទិញនាវា
មុជទឹកចំនួន៨គ្រឿង ក្នុងរយៈពេលពីរខែកន្លងមកនេះ។ កាលពីថ្ងៃទី២១ កុម្ភៈ ២០១២ សារព័ត៌មាន Channel News Asia បានចេញផ្សាយឲដឹងថា តៃវ៉ាន់អាចនឹងទិញនាវាមុជទឹក
ពីសហរដ្ឋអាមេរិច និងប្រទេសដែលជួយឧបត្ថម្ភ ៣ផ្សេងទៀត។ លោប្រធានាធិបតីអាមេរិច ចចដាប់បលយូ ប៊ូសត៍ បានធ្វើការ
ព្រមព្រៀមជាមួយកោះតៃវ៉ាន់ ក្នុងការលក់នាវាមុជទឹកចំនួន០៨គ្រឿង កាលពីខែមេសា ឆ្នាំ២០០១។ ចំណែកឯប្រទេសអាឡាម៉ង់ និងអេស្ប៉ាញ បានបដិសេធក្នុងការលក់
នាវាមុជទឹកទៅឲកោះតៃវ៉ាន់ ដោយខ្លាចប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ 
សារព័ត៌មាន United Daily News បានថ្លែងឲដឹងថា កោះតៃវ៉ាន់មានជំរើសថ្មី ដោយសារមានប្រទេស
០៣ផ្តល់ជំនួយក្នុងការសាង់សង់នាវាមុជទឹក និងការលក់នាវាមុជទឹកឲកោះនេះ គ្រាន់តែមិនបានបញ្ជាក់
ថាជាប្រទេសណាមួយប៉ុណ្ណោះ។ ដោយឡែកតៃវ៉ាន់បានទិញនាវាមុជទឹកចំនួន៦គ្រឿងរួចមកហើយដែល
០៤គ្រឿងបានទិញពីប្រទេសហូឡង់ និង០២គ្រឿងទៀតទិញពីសហរដ្ឋអាមេរិច ។ចំណែកឯទាហានជើង
ទឹកតៃវ៉ាន់បានបញ្ជាក់ថាខ្លួននៅតែទទួលស្វាគមន៍ប្រទេសដែលមានបំណងជួយខ្លូនជានិច្ច៕
ដោយ សុខហ៊ាន

សាធារណៈរដ្ឋប្រជាមានិតចចិន ពង្រីកឥទ្ធិពលរបស់ខ្លួន

សេតវិមានបានធ្វើកាត់បន្ថយកំលាំងកងទ័ពជើងទឹករបស់ខ្លួនឲមានសភាពតូចជាងមុន រីឯសាធារណៈរដ្ឋប្រជាមានិតចិនវិញ បែរជាបង្កើនកងកម្លាំងជើងទឹករបស់ខ្លួនដែលគួរឲភ្ញាក់ផ្អើល។ តាមរយៈនៃការធ្វើសមយុទ្ធយោធារបស់ខ្លួនក្នុងរយៈពេលកន្លងមក ហើយបានបង្កើននាវាចម្បាំងក្នុងមហាសមុទ្រ ដើម្បីកា្លយជាមហាអំណាចទ័ពជើងទឹកនាថ្ញៃអនាគតដ៏ខ្លីខាងមុខនេះ។ ទីភ្នាក់ងារសារព័ត៌មាន និងកងទ័ពជើងទឹកចិនបានឲដឹងថាក្រុមហ៊ុនផលិតនាវាមួយរបស់ចិន ឈ្មោះHudong Zhonghua នៅសៀងហៃបានបង្ហញប្រភាទនាវាចម្បាំង១៧១ទី៤របស់ខ្លួន នាពេលថ្មីៗនេះ ដែលធ្វើឲមានការចាប់អារម្មណ៍ពីពិភពលោកយ៉ាងខ្លាំង ហើយក្រុមអក្នវិភាគបានឲដឹងថានេះជាមហិច្ឆតាថ្មីមួយរបស់ចិននៅលើឆាកអន្តរជាតិ

របាំទន្សោងគោព្រៃ


របាំទន្សោងគោព្រៃដែលគេស្គាល់ថាជារបាំទស្នែងន្សោង ត្រូវបានទទួលការនិយមចូលចិត្តពីអ្នក
ស្រុក នៅតំបន់ព្រៃភ្នំ។ របាំនេះជាមររតកវប្បធម៌ខ្មែរ មន ដែលបានចាប់កំណើតឡើងនៅសម័យបុរេ
ប្រវត្តិសាស្រ្ត ហើយត្រូវបានថែររក្សារហូតមកដល់សព្វថ្ងៃ ដោយអក្នស្រុកនៅភូមិអញ្ចាញ នៅក្នុងខេត្តកំពង់ឆ្នាំង ។​​​ របាំនេះ ធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចកី្តចម្រើន ភាពត្រជាក់ត្រជុំពីវត្ថុស័កិ្តសិទ្ធិ ពោលគឺអារក្ខ អ្នកតា ម្ចាស់ទឹក ម្ចាស់ដី មា្ចស់ដងព្រឹក្សា។ អក្នស្រុកសំដែងរបាំនេះ ក្នុងពិធីបុណ្យធំៗដូចជានៅពេល ចូលឆ្នាំថ្មីជាដើម ប្រដាប់ប្រដា លំដាប់លំដាដែលរៀបចំ មាននំអន្សមចេក ស្រាសំរាប់ ច្រូចសែន ស្រាចំណាយ ឬក៏ស្រាសម្រាប់ផឹក អង្ករជ័យ អង្ករដាក់សែនក្នុងចាន កែវ និងត្រួយថេរ ត្រួយម្លូ ស្លាជាដើម។ ចំពោះឧបករណ៍ក្នុងការប្រគុំដើម្បី
ការសំដែងរបាំរបស់សិល្បៈករ
សំដែងរបាំនេះ មានប៉ី ទ្រ ស្គរ និងពួយ ដែលជាប្រភេទគែនម្យ៉ាង ដែលជនជាតិសម្រែនៅខេត្តពោធិ
សាត់ ក៏កំពុងពេញនិយមដោយ ក្នុងពិធីបេះក្រវាញ ផងដែរ ចំពោះសិល្បះករវិញមានប្រមាណ
ជា១០នាក់ ក្នុងនោះ ប្រុស២នាក់គឺជាអក្នចំរៀង រីឯស្ត្រី៨នាក់កាន់ឧបករណ៍ភ្លេង តួទន្សោង១នាក់ និងអក្នរាំអមទន្សោង២នាក់ បរាជ័យនៃការបរបាញ់ គឺសិ្ថលើដំណើរការសម្តែងបាន ល្អ មិនល្អនៃរបាំនេះចំតែម្តង របាំនេះគឺជាតង្វាយ ពលិកម្មមួយធ្វើឡើងចំពោះព្រលឹងដូនតា ចាស់ស្រុក ដើម្បីធ្វើការបរបាញ់ ប្រកបដោយប្រសិទ្ធភាព និយាយជារួមរបាំទន្សោងគោព្រៃជាមរតក
ដែលមានតំលៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយឺឆ្លុះបញ្ចាំងឲឃើញពីសម្ព័ន្ធភាពយ៉ាងជិត
ស្និត រវាងសត្វ និងមនុស្ស ជាពិសេស បរិស្ថាន និងជីវភាពរស់នៅរបស់មនុស្សដែលរស់នៅតំបន់
ព្រៃភ្នំជាដើម។ ម្យ៉ាងវិញទៀតវាក៏ជាមែកធាងនៃខឿនវប្បធម៌យ៉ាងប្រត្យត្ស បង្ហាញពីភាព
សម្បូរបែបនៃអរិយធម៌ខែ្មរផងដែរ៕


                                                                             រៀបរៀងដោយៈ សុខហ៊ាន





Saturday 10 March 2012

កំនាព្យរបស់លោក សុខ សុធន

កំនាព្យ






ពេលពុកមិននៅ


ចូរចាប់ចងចាំចេះចាត់ចែង      បែបបទបែកបែងបានបំបែ
 ប្រុងប្រៀងប្រឹតប្រៀងប្រឹងប្រួលប្រែ      កុំកាន់កលកែកាត់កិច្ចការ។
ត្រូវត្រាច់ត្រាប់ត្រងត្រៀមត្រួសត្រា      ចូកចែវចែកចាយចេះចរចារ
  សន្សំសុខសាន្តស៊ូសិក្សា      ហើយហាមហ៊ឺហាហួសហំហួន។
គួរគេងគិតគូគាប់គយគន់      មាសមេមើលមុនមុខមាំមួន
  សឹងសោះសង្ស័យសែនសមសួន      ចងចាប់ចុងចួនចំចូលចិត្ត។
រិះរេរួសរាន់រត់រករៀន      ពុះពារពេកពានពោលពាក្យពិត
  ដឹងដល់ដើមដានដោយដាមដិត      បើបែរបាំងបិទបំបង់បាយ។
តក់ៗតោងតែតាមតាក់តែង              ប្រឹតប្រុងប្រឹងប្រែងប្រើប្រាជ្ញប្រា
  ស៊ើបសួរសាស័ព្ទសព្វសុះសាសយ      កុំកោងកាចកាយកាន់កិច្ចការ។ 

អច្ឆរិយៈស្ថាបត្យកម្មឯកប្រាសាទ បន្ទាយស្រី

  បន្ទាយស្រីគឺជាប្រាសាទមួយដែលមានក្បាច់ចំលាក់ល្អវិចិត្រមានទីតាំងស្ថិតនៅស្រុក
បន្ទាយស្រី ខេត្តសៀមរាប មានចំងាយប្រមាណជា២០គីឡូម៉ែត ភាគឦសានប្រាសាទបាយ
នត្រើយខាងស្តាំស្ទឹងសៀមរាប ដែលហូរចុះពីភ្នំគូលែន សំដៅទៅបឹងទន្លេសាប ។                  
ក្បាច់ចំលាក់ដ៏ល្អវិចិត្រ
ទិដ្ឋភាពប្រាសាទបន្ទាយស្រីមើលពីខាងមុខ
   ប្រាសាទបន្ទាយស្រីកសាងឡើងក្នុងសតវត្សទី១០ រវាងឆ្នាំ៩៦៧​នៃគ្រិស្តរាជ ដោយស្នាព្រះ ហស្ថ ព្រះមហាក្សត្រខ្មែរពីរព្រះអង្គ នាសម័យមហានគរដ៏រុងរឿង គឺព្រះបាទរាជាន្ទ្រវរ្ម័ន ដែល  មានមច្ឆាមរណៈព្រះនាម សិវលោក រួចកសាងបន្តដោយព្រះបាទ ជ័យវរ្ម័នទី៥ មច្ឆាមរណៈ ព្រះនាម បរមវីរលោកា ដើម្បីឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា គណៈព្រះឥសូ។ ប្រសាទនេះគ្របដណ្តប់ដោយព្រៃព្រឹក្សាធំៗ យ៉ាងប្រណិតគ្រប់យ៉ាង ដែលជាចំណាប់អារម្ម   ណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ផ្លូវចូលទៅកាន់ប្រសាទ មានប្រវែង២៤គម ដែលជួយសម្រួលដល់ការធ្វើដំណើរ ទាំងទៅនិងត្រឡប់មកវិញ ដោយមិនមានបញ្ហាអ្វីចោទ  ឡើងនោះទេ។                                                                        
   បើយើងធ្វើដំណើរពីវង់ធំ តម្រង់ទៅទិសខាងជើងកាត់តាមប្រាសាទប្រែរូប និងប្រាសាទមេ  បុណ្យខាងកើត វាមានចំងាយប្រមាណជា១៥គម ពីក្រុងសៀមរាប កាត់តាមភូមិត្រដាក ហើយ បំបែកទៅកាន់ប្រាសាទ មានចំងាយ៦គម ឆ្ពទៅទិសឦសាន រួចបំបែកទៅទិស              ​ពាយព័្យ ភ្ជាប់ទៅភ្នំគូលែនដែលមានចំងាយ៩គមតែប៉ុណ្ណោះ។
  នៅតាមផ្នែកខ្លះប្រកបដោយសំរស់យ៉ាងឆើតឆាយដែលហូរចេញពីបន្ទាយស្រីនៅកា
រកត់សំគាល់នៃភាពគង់វង់​ និងភាពយ៉ាងត្រចះត្រចង់ខាងបច្ចេកទេស  ក្នុងការតុបតែងលំអ
ដោយក្បាច់ចំលាក់យ៉ាងរស់រវើកដូចប្រាសាទអង្គរ  យើងអាចវិនិច្ឆ័យបានថាសោភណ្ឌភាពទាំងនេះ ជាសិល្បៈយ៉ាងចំណាននៃស្នាដៃដ៏ល្អប្លែក   ហើយទំរង់ក្បាច់មានភាពជ្រៅៗ   ខុសប្លែកពីប្រាសាទនានានៅអង្គរ។ ប្រាសាទបន្ទាយស្រីជា
គ្រឿងអលង្ការនៃសិល្បៈខ្មែរ  ដែលបានទទួលការស្ញើចសរសើរគ្រប់មជ្ឈដ្ឋាន នៃអក្នចំលងសិល្បៈ និងក្បាច់ចម្លាក់ល់ឈើ​ និងថ្ម។

ដោយ សុខហ៊ាន

រម្មណីដ្ឋានប្រវត្តិសាស្រ្តភ្នំឧដុង្គ

ទិដ្ឋភាពទូទៅភ្នំឧដុង្គ
បើយើងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាលយើងប្រាកដជានឹកគិតរម្មណី ដ្ឋានម្យ៉ាងដែល របស់ប្រទេសកម្ពុជា ដែលមានទេសភាពស្រស់ត្រកាលគួរឲគយគន់នោះ។ ដែលប្រជាពលរដ្ឋខ្មែរទូទៅហៅតៗគ្នាថាឧដុង្គម៉ែជ័យ ដែលជាអតីតជា​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត​​មាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃ​ក្រុងភ្នំពេញ​ ។ ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាត ស្រុកពញ្ញាឭ ខេត្តកណ្តាល។ ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។ នៅ​លើ​កំពូល​ភ្នំ បើ​​សម្លឹង​​ទៅ​ក្រោម​​ឃើញ​​ទិដ្ឋភាព​​គួរ​ជាទី​​ទស្សនា បី​​ដូច​​ជា​​ខ្លួន​​យើង​កំពុង​​ជិះ​លើ​យន្តហោះ ព្រោះ​​មើល​ទៅ​ឃើញ​​ដើម​ត្នោត ផ្ទះ ស្រែ ចម្ការ របស់​​​អ្នកស្រុក​​ព័ទ្ឋ​ជុំវិញ​​នោះ​​ហើយ​បើ​មើល​ទៅ​លិច​ឃើញ ភ្នំ​ស្ទុងៗ​​​នៅ​ឆ្ងា​យ​សន្លឹម មើល​ទៅ​កើត​ឃើញ ដៃ​ទនេ្លសាប និង​ភូមិ​អ្នក​ស្រុក​កំពង់​ហ្លួង​មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់ និង​​ផ្សារឧដុង្គ និង​ខាង​ត្បូង​ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅភ្នំពេញ​ ​យ៉ាង​​​វែង​​បី​​ដូច​​ខែ្ស​​ពួរ​មួយ​ចង្វាយ ។ មាន​ទី​កនែ្លង​បែ្លក​ៗ និង​សម្រាប់​សក្ការ​បូជា មាន​កនែ្លង​សម្រាប់ អង្គុយ​លំហែ​មើល ទេសភាព​​ដ៏​ត្រកាល​​ពី​លើ​កំពូល​ភ្នំ និង មាន​ម្អូប​ចំណី​លក់ ជូន​​ភ្ញៀវ​​ដែល​​បាន ទៅ​​កម្សាន្ត​​នៅ​ភ្នំ​ឧដុង្គ ឬ​អ្នក​ខ្លះ​ហៅថា ភ្នំ​ព្រះរាជទ្រព្យ និង​ខ្លះ​ទៀត​ហៅ​ថា ភ្នំ​អដ្ឋរស្ស ដែល​ទី​នោះ ហើយ​​ជា​​អតីត​​រាជធានី​​នា​សតវត្សរ៍​ទី ១៧ ។ ភ្នំ​នេះ​ជា​ទី​កនែ្លង​សម្រាប់​បញ្ចុះ​សព​នៃ ព្រះ​រាជវង្សានុវង្ស និង​ជា​កនែ្លង​ដែល ព្រះរាជា​​ទ្រង់​​ព្រះ​រាជា​នុញ្ញាត ឲ្យ​សាង​សង់​វត្ត និង ព្រះ​វិហារ ។ ការ​ដែល​គេ​ហៅ "ភ្នំ​ព្រះរាជ​ទ្រព្យ" ដោយ​សារ​ព្រះ​មហាក្សត្រ​ជំនាន់​នោះ​យល់​ថា ភ្នំ​នេះ​មិន​ខ្ពស់​ពេក ហើយ​ស្ថិត​នៅ​កែ្បរ ឧដុង្គ ជា​​រាជ​វាំង​ស្រាប់ ព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​សាង​ព្រះ​ចេតិយ​ធំ​ៗ និង​មាន​ចម្លាក់​លម្អ សម្រាប់​​បញ្ចុះ​ព្រះ​បរម​អដ្ឋិ និង ព្រះ​អដ្ឋិ​នៃ​ព្រះរាជ​វង្សានុ​វង្ស ដោយ​ចាប់​សាង​បូជនីយ​ដ្ឋាន​នោះ ដោយ​កម្លាំង​​ព្រះ​រាជ​ទ្រព្យ ផ្ទាល់​ព្រះ​អង្គ​ទើប​សន្មត​ថា" ភ្នំ​ព្រះរាជ​ទ្រព្យ " ។
ដោយ សុខហ៊ាន

ទីក្រុងទឹក Zhou zhuangនៃប្រទេសចិន

Zhou Zhuang គឺជាទីក្រុងមួយដ៏មានសក្តានុពលផ្នែកទេសចរទេសចរណ៍របស់ប្រទេសចិន ហើយមានវ័យចំណាស់ជាង៩០០រយឆ្នាំមកហើយ។ ទីក្រុងនទេសចរណ៍មានទីតាំងស្ថិតនៅចន្លោះទីក្រុង សៀងហៃ និងSuzhou ដែលហ៊ុំព័ទ្ធដោយទន្លេ ហើយត្រូវបានស្ថាបនាឡើងក្នុងរាជវង្ស Ming និងQing។ វាបានទទួលការរិកចំរើនយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដោយពីមួយឆ្នាំទៅមួយឆ្នាំមានអក្នទេសចរជាច្រើនបានទៅទស្សនាទីក្រុងនេះយ៉ាងផុសផុល ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏បានបង្ហាញពីសំណង់ស្ថាបត្យកម្មរបស់ប្រទេសចិននាសម័យបុរាណផងដែរ។ ដោយឡែកវាមានទេសភាពស្រស់ត្រកាល គួបផ្សំខ្យល់អាកាសល្អបរិសុទ្ធ រីឯមធ្យោបាយធ្វើដំណើរក៏ល្អថែមទៀតផង ដែលមានព្រលានយន្តហោះចំនួនពីរកន្លែង ស្ថាននីយ៍រថភ្លើងលំដាប់ស្តង់ដា ។ ជាពិសេសអក្នទេសចរធ្វើដំណើរជុំវិញទីក្រុងនេះបានដោយជិះរថយន្តក្រុង និងអាចជិះទូកកំសាន្តលេងតាមដងទន្លដ៏ស្រស់ត្រកាលផងដែរ។  


តៃវ៉ាន់បង្កើនកងកំលាំងនាវាមុជទឹករបស់ខ្លួន

សមយុទ្ធរបស់កងទ័ពជើងទឹកចិន
សេតវិមានសហរដ្ឋអាមេរិចបានធ្វើកាត់បន្ថយកំលាំងកងទ័ពជើងទឹករបស់ខ្លួនឲមានសភាពតូចជាងមុន រីឯសាធារណៈរដ្ឋប្រជាមានិតចិនវិញ បែរជាបង្កើនកងកម្លាំងជើងទឹករបស់ខ្លួនដែលគួរឲភ្ញាក់ផ្អើល។ តាមរយៈនៃការធ្វើសមយុទ្ធយោធារបស់ខ្លួនក្នុងរយៈពេលកន្លងមក ហើយបានបង្កើននាវាចម្បាំងក្នុង
មហាសមុទ្រ ដើម្បីកា្លយជាមហាអំណាចទ័ពជើងទឹកនាថ្ញៃអនាគតដ៏ខ្លីខាងមុខនេះ។ ទីភ្នាក់ងារសារ
ព័ត៌មាន និងកងទ័ពជើងទឹកចិនបានឲដឹងថា ក្រុមហ៊ុនផលិតនាវាមួយរបស់ចិន ឈ្មោះHudong Zhonghua នៅសៀងហៃ បានបង្ហញប្រភេទនាវាចម្បាំង១៧១ទី៤របស់ខ្លួន នាពេលថ្មីៗនេះ ដែលធ្វើ
ឲមានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកយ៉ាងខ្លាំង ហើយក្រុមអក្នវិភាគបានឲដឹងថានេះ
ជាមហិច្ឆតាថ្មីមួយរបស់ចិននៅលើឆាកអន្តរជាតិ៕
ដោយ សុខហ៊ាន

ចិនពង្រីកឥទ្ធិពលកងទ័ពជើងទឹក លើសសហរដ្ឋអាមេរិច

សមយុទ្ធរបស់កងទ័ពជើងទឹកចិន
សេតវិមានសហរដ្ឋអាមេរិចបានធ្វើកាត់បន្ថយកំលាំងកងទ័ពជើងទឹករបស់ខ្លួនឲមានសភាពតូចជាងមុន រីឯសាធារណៈរដ្ឋប្រជាមានិតចិនវិញ បែរជាបង្កើនកងកម្លាំងជើងទឹករបស់ខ្លួនដែលគួរឲភ្ញាក់ផ្អើល។ តាមរយៈនៃការធ្វើសមយុទ្ធយោធារបស់ខ្លួនក្នុងរយៈពេលកន្លងមក ហើយបានបង្កើននាវាចម្បាំងក្នុង
មហាសមុទ្រ ដើម្បីកា្លយជាមហាអំណាចទ័ពជើងទឹកនាថ្ញៃអនាគតដ៏ខ្លីខាងមុខនេះ។ ទីភ្នាក់ងារសារ
ព័ត៌មាន និងកងទ័ពជើងទឹកចិនបានឲដឹងថា ក្រុមហ៊ុនផលិតនាវាមួយរបស់ចិន ឈ្មោះHudong Zhonghua នៅសៀងហៃ បានបង្ហញប្រភេទនាវាចម្បាំង១៧១ទី៤របស់ខ្លួន នាពេលថ្មីៗនេះ ដែលធ្វើ
ឲមានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកយ៉ាងខ្លាំង ហើយក្រុមអក្នវិភាគបានឲដឹងថានេះ
ជាមហិច្ឆតាថ្មីមួយរបស់ចិននៅលើឆាកអន្តរជាតិ៕

វិថីទេសចរណ៍ដែលទាក់ទាញ ចំណាប់អារម្មណ៍របស់ពិភពលោក



San Francisco  ជាទីក្រុងមួយរបស់សហរដ្ឋអាមេរិច ដែលមានវិថីមួយឈ្មោះLombard ដែលស្ថិតនៅ
ភាគខាងលិចនៃប្រទេស នៅរវាង វិថី Hyde និងវិថីLeavenworth លើភ្នំRussianដ៏ស្រស់ស្អាតបំផុត។ 
ដែលទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិ នៅលើពិភពលោកយ៉ាងខ្លាំងដោយសារ
តែមានភាពស្រស់សស្អាត និងខុសប្លែកខុសប្លែកពីគេ។ វាមានប្រវែងជាង៤០០ម ដែលចោតយ៉ាង
ខ្លាំងចុះពីលើភ្នំRussian គេកសាងផ្លូវនេះឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារតែវា
មានភាពបត់បែនខ្លាំងពែក គួបផ្សំនឹងចំណោតយ៉ាងជ្រៅ។ រហូតមកដល់បច្ចុប្បន្នវាបានទទួលឈ្មោះ
បោះសំលែងល្បីល្បាញនៅលើពិភពលោកយ៉ាងសម្បើមថែមទៀតផង៕

    ​​​​​​​​​​​​​​​​​​                                                       ​ដោយ សុខហ៊ាន

ប្រវត្តិនៃភាសាអង់គ្លេស

  

 ភាសាអង់គ្លេសគឺជាភាសាអន្តរជាតិមួយដែលត្រូវបានគេទទួលស្គាល់ប្រើប្រាស់និងនិយាយជុំវិញ ពិភពលោកជាច្រើនសតវត្សមកហើយ។ មានប្រទេសជាច្រើនបានយកភាសាអង់គ្លេសជាភាសាផ្លូវការ និងជាភាសាយានផងដែរជាក់ស្ដែង ប្រទេសកាណាដា​ សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស អូស្រ្តាលី  ញូសេលេន អៀកឡង់ និងអាព្រិចខាងត្បូងជាដើម។ ហើយភាសាអង់គ្លេស់ក៏ជាភាសាលោកខាងលិច ដែលមានប្រភពដើមពីគ្រាមភាសា Anglo​​​ Frisian បាននាំមកកាន់ចក្រភពអង់គ្លេស់ដោយអក្នចំបាំងអាឡឺម៉ង់មកពីតំបន់ផ្សេងៗជាច្រើន​​​​ បច្ចុប្បន្នផ្នែកមួយនៃដែនដីភាគពាយ័ព្យប្រទេសអាឡឺម៉ង់ និង

ហូឡង់។ ភាសាអង់គ្លេស់ដើម ជាអំបូរនៃគ្រាមភាសាផ្សេងៗពីគ្នា ដែលជះឥទ្ឋិពលលើភាសាដើម AngloSaxonនៃព្រះរាជាណាចក្រអង់គ្លេស់។ទីបំផុតគ្រាមភាសាទាំងនេះបានមានឥទ្ឋិពលលើអំបូរ
ភាសា Late West Saxon


   ភាសាអង់គ្លេសបានទទួលការផ្លាស់ប្តូរយ៉ាងធំធេងនៅពាក់កណ្តាលយុគសម័យដោយរបៀប
សរសេរនៅដើមគ្រិស្តសករាជទី១​ ស្រដៀងគ្នាទៅនឹងវាក្យស័ព្ទ និងក្បួនច្បាប់វេយ្យាករណ៍របស់ភាសា

អាឡាម៉ង់បុរាណ​ ដូចជាអាឡាម៉ង់បុរាណថ្នាក់ខ្ពស់ជាដើម ដែលបំពេញលើការនិយាយដែលពុំអាច

ស្តាប់បាន។ ក្នុងអំឡុងពេលភាសាអង់គ្លេសបែបទំនើបត្រូវបានគេទទួលស្គាល់យ៉ាងប្រត្យ័ក្សក្នុងការ

សរសេរនៅពាក់កណ្តាលឆ្នាំ១៤០០នៃគស។ នេះជាដើមហេតុបង្កើតឲមានការឈ្លានពាននៃក្រុមភាសា

អាឡាម៉ង់​ បន្ទាប់ពីទទួលជោគជ័យ និងតាំងអាណានិគមនាសតវត្សទី៨ឬ៩ និងពួករ៉ូមុំាង(បារាំង)នៅសត

វត្សទី១១ ដែលនិយាយភាសារ៉ូមុំាងបុរាណ ហើយចុងក្រោយបានអភិវឌ្ឍន៍ភាសាអង់គ្លេសឲមានភាពខុស

ប្លែកគ្នា ដែលត្រូវបានគេហៅថា Anglo Norman។ ភាគច្រើននៃវាក្យស័ព្ទអង់គ្លេសបែបទំនើប​បានមក

ផ្ទាល់ពីភាសាបារាំងបុរាណដោយរួមបញ្ជូលគ្នាជាមួយ Scandinaviansហើយបានផ្តល់អត្ថប្រយោជន៍

ក្នុងការសម្រួលក្បួនច្បាប់វេយ្យាករណ៍បានយ៉ាងសំខាន់ ធ្វើឲវាក្យស័ព្ទនៃអំបូរភាសា Anglo-Frisian ក្លាយជាស្នូលនៃភាសាអង់គ្លេស។ ទោះបីជាយ៉ាងនេះក៏ដោយក៏វាមិនទាក់ទិនទៅនឹងភាគនិរតី
នៃចក្រភពអង់គ្លេសទេ ព្រោះនៅសតវត្សទី៩នៃគ្រិស្តសករាជ ភាសាអង់គ្លេសដើមបានអភិវឌ្ឍន៍ទៅជា
អក្សរសាស្រ្ត និងអក្សរសិល្បិ៍រួចទៅហើយ។ ជំនួសឲភាពចលាចលដោយការឈ្លានពានពីសំណាក់ជនជាតិ

Norman ក្នុងឆ្នាំ១០៦៦ ពេលនេះហើយដែលអក្សរសាស្រ្តអង់គ្លេសក្លាយជាផ្កាកុលាបម្តងទៀតនៅ

ក្នុងសតវត្សទ១៣។ វាជាមូលដ្ឋានគ្រឹះក្នុងការនិយាយរបស់អក្នទីក្រុងឡុងដ៍ ជាដំណោះស្រាយយ៉ាង

ដ៏សាកសមនៃមជ្ឈមណ្ឌល Scandinavian។ បច្ចេកទេស និងវប្បធម៌វាក្យស័ព្ទអង់គ្លេសភាគច្រើន​ មានប្រភពពីភាសាបារាំងបុរាណ គួបផ្សំនឹងឥទ្ធិពលដ៏សំបើមពី បារាំង-ណ័រវេសក្នុងប្រព័ន្ទតុលាការ 

និងជួររដ្ឋាភិបាល។ជាមួយនឹងលទ្ធផលនៃអំបូរភាសា Renaissance កំពុងតែអភិវឌ្ឍន៍ស្ទើតែក្លាយជា

ភាសាអឺរ៉ុបទាំងមូល តួយ៉ាងប្រទេសអាឡាម៉ង់ ហូឡង់ ឡាតាំង ក្រិចបុរាណ និងបារាំង ដែលជាប្រភពយ៉ាង

សំខាន់ក្នុងកំណើតពាក្យពាក្យថ្មីៗជាច្រើន។ ដូចនេះភាសាអង់គ្លេសបានអភិវឌ្ឍន៍ចូលទៅក្នុងភាសាដែល

គេយកមកប្រើប្រាស់ច្រើនបំផុត ជាមួយនឹងវាក្យស័ព្ទដែលខុសប្លែកពីភាសាដ៏ទៃៗនៅលើពិភពលោក។/

  
ដោយ សុខហ៊ាន

សិក្ខាសាលារបស់លោកឪពុក ROBIN GOMES


លោកឪពុក សាស្ត្រាចារ្យ និងនិស្សិ
ថ្ងៃទី 28 វិច្ឆកា 2011 លោកឪពុក Robin Gomes បានធ្វើដំណើរទស្សនកិច្ចសិក្ខាសាលាមួយមក
កាន់ផ្នែកទំនាក់ទំនងសង្គម របស់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រសីហនុ ដែលទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ លោកឪពុកថ្នាក់ដឹកនាំសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតទាំងពីរជំនាន់ផងដែរ។ គួររំលឹកផងដែរថាលោកឪពុក Robin ជាបូជាចារ្យ និងជាសាស្រ្តាចារ្យផងដែរលោកបង្រៀននិស្សិតផ្នែកទំនាក់ទំនងសង្គមឯកទេសវិទ្យុនៅឯសាលា Don Bosco Kolkata នៃទីក្រុងដាកកាក្នុងប្រទេសឥណ្ឌា។
   សិក្ខាសាលាមួយបានចាប់ផ្តើមនៅវេលាម៉ោង
1:30mn រសៀលដែលមានការចូលរូមពីសំណាក់
លោកឪពុក Robin ជាភ្ញៀវកិតិ្តយស លោកឪពុកអធិការរងលីសំណាងលោកប្រធានផ្នែកទំនាក់
ទំនងសង្គម លោកប្រធានផ្នែករង លោកគ្រូ ព្រមទាំងសិស្សនិស្សិតទាំងអស់នៃផ្នែកទំនាក់ទំនង
សង្គម ។ ក្នុងចំណាប់ផ្តើមនៃកិច្ចសម្ភាសន៍ លោកឪពុកបានធ្វើបទឧទេសនាម និងបង្ហាញពីចំណាប់
អារម្មណ៍របស់លោកទាក់ទិនដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស
សិក្ខាសាលាក្នុងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ នៃផ្នែកទំនាក់់ទំនងសង្គម។ បន្ទាប់
ពីធ្វើបទបង្ហាញរួច លោកឪពុកបានធ្វើបទអត្ថាធិប្បាយស្តីអំពីមុខវិជ្ជាវិទ្យុ គុណប្រយោជន៍ 
សារសំខាន់ និងវិធីសាស្រ្តក្នុងការនិយាយ ប្រកបដោយអត្ថន័យខ្លឹមសារជ្រៀលជ្រៅ ដែលអា​ចទាក់ទាញចំណាប់អារម្មណ៍ពីមិត្តអក្នស្តាប់ផងដែរ។ ពិសេសជាងនេះទៅទៀត លោកឪពុកបានទុក
ឱកាសឲនិស្សិតឆ្នាំទីមួយសាកសួរសំនួរដែលទាក់ទងនឹងប្រធានបទ លំដាប់នោះមាននិស្សិត
ឆ្នាំទីមួយចំនួនបីរូបបានសាកសួរនូវសំនួរប្រកបដោយសារៈសំខាន់អ្វីដែលគួរឲកត់សំគាល់
ក្នុងចំណោមនោះ មាននិស្សិតមា្នក់បានសាកសួរថា តើយើងអាចសម្ភាសន៍នណាម្នាក់
បានយ៉ាងដូចម្តេច? លំដាប់នោះលោកឪពុកបានឆ្លើយតបយ៉ាងក្បោះក្បាយអមនូវឧទាហរណ៍
ជាក់ស្តែងមកពន្យល់ថែមទៀតផង។បន្ថែមលើនេះលោកឪពុកទុកឱកាសឲនិស្សិតឆ្នាំទី
ពីរវិញម្តងមាននិស្សិតរាមច្បងជាច្រើនបានសាកសួរ រួចលោកបានបកស្រាយតាមលំដាប់
លំដោយបន្ថែមលើចំងល់ផ្សេងៗ ។ល។ បន្ទាប់មកទៀតលោកបានអនុញ្ញាតិ្ត ឲចាក់ឈ្លីប
សំលេងអប់រំដែលជាស្នាដៃរបស់គ្រូរួមផ្សំនឹងនិស្សិតឆ្នាំទី២រួចលោកធ្វើការរិះគន់ស្ថាបនា
ក្នុងន័យកែលំអរ នូវចំនុចខ្វះខាតមួយចំនួន។ យ៉ាងណាមិញលោកបានរិះគន់ចំៗ លើកង្វះខាតបច្ចេ
កទេស និងបទពិសោធន៍ក្នុងការថតវីដេអូរសម្ភាសន៍ ដែលមានចំណុចមួយចំនួនត្រូវកែសម្រួល ហើយចំនុចខ្លះទៀតត្រូវផ្លាស់ប្តូរ។ នៅវេលាម៉ោង 3:00mm លោកឪពុក Robin Gomes បានធ្វើបទសម្ភាសន៍ផ្លូវការមួយ ជាមួយលោកឪពុក លី សំណាង នៅពីខាងមុខអគារទំនាក់ទំនង
សង្គម ព្រមទាំងធ្វើសន្និសិទកាសែតជាមួយនិស្សិតផ្នែកទំនាក់ទំបងសង្គមផងដែរ។ បន្ទាប់ពីបញ្ចប់
សន្និសិទកាសែត លោកឪពុកបានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នា រួចចាកចេញពីផ្នែកទំនាក់ទំនង
សង្គមនៅវេលាម៉ោង 4:00mm​ រសៀល ហើយបន្តដំណើរនៅថ្ងៃបន្ទាប់ទៅកាន់មជ្ឈមណ្ឌលបណ្តុះ
បណ្តាលវិជា្ជជីវៈដុន បូស្កូ ខែត្តកែបផងដែរ៕
                                      ដោយ​ សុខហ៊ាន

បន្ទប់រៀន

ថ្នាក់រៀនគឺជាបន្ទប់ ដែលយកកន្លែងណាមួយធ្វើឲមានសកម្មភាព បង្រៀន ហើយនិងរៀន  
ថ្នាក់រៀនជាគ្រឹះស្ថានអប់រំ ត្រូវបានគេកសាងឡើងដើម្បីផ្តល់ចំនេះដឹងដល់កុមារទូទៅ រួមបញ្ជូលទាំងសាលាសា 
ធារណៈ សាលាឯកជន សាជីវកម្ម សាសនា និងអង្គការមនុស្សធម៌។ ថ្នាក់រៀនជាកន្លែងមួយផ្តល់នូវសុវត្ថិភាព
ក្នុងការរៀន សូត្រ និងអាចកាត់បន្ថយ នូវភាពរំខាន ពីមជ្ឈដ្ឋានខាងក្រៅបានថែមទៀតផង។
                                      គ្រឿងបរិក្ខារ 
ថ្នាក់រៀនជាច្រើនមានក្តារខៀនធំៗដែលជាកន្លែងបង្កាត់បង្រៀន ហើយសិស្សអាចចែករំលែកនូវការកត់
សម្គាល់ជាមួយមិត្តរួមថ្នាក់ដទៃផ្សេងទៀតក្នុងបន្ទប់។ តាមប្រពៃណីនេះគេច្រើនប្រើក្តារខៀនពណ៌ខ្មៅប៉ុន្តែសព្វ
ថ្ងៃការផ្គត់ផ្គង់គ្រឿងបរិក្ខារគឺមានភាពប្រសើរច្រើន ផ្លាស់ប្តូរប្រដាប់ប្រដាគ្រឿងការិយាល័យ និងការធ្វើអន្តរកម្ម
ផ្សេងៗ។ ថ្នាក់រៀនជាច្រើនមាន ទូរទស្សន៍ សន្លឹកផែនទី ពាក្យស្លោក សៀវភៅ តារាងមេគុណ និងប្រដាប់បញ្ជាំង
LCD សំរាប់បង្ហាញព័ត៌មាន ជាមួយរូបភាពពីកុំព្យូទ័រ។
ការតុបតែង និងរបៀបច្នៃប្រឌិត 
   ការតុបតែង លំអរថ្នាក់រៀនគឹមានសារៈសំខាន់បំផុតលើគុណភាពនៃការអប់រំ ការប្រុងស្មារតីត្រង់ត្រាប់ស្តាប់
និង​សោភ័ណ្ឌភាពថ្នាក់ អាកាត់បន្ថយការបែកអារម្មណ៍ ហើយធ្វើឲមានការប្រមូលផ្តុំអារម្មណ៍ថែមទៀត
ពន្លឺហើយនិងគ្រឿងសង្ហារឹម ក៏មានឥទ្ធិពលលើការសិក្សារៀនសូត្រផងដែរ។
 ប្រភេទថ្នាក់រៀន
 មេរៀនគឺជាប្រភពនូវធនធានវិជ្ជាជីវៈដ៏ចាំបាច់សម្រាប់បម្រើឲភាពប្លែកគ្នារវាងការបង្រៀនក្នុងថ្នាក់និងក្រៅ
ថ្នាក់។ នេះជាចំណេះដឹង ដែលបានពីការសិក្សាក្នុងថ្នាក់ ដែលអាចតម្រែតម្រង់ពីក្រុមតូចដែលមានសិស្សា
នុសិស្ស៥ឫ៦នាក់ ក្លាយជាថ្នាក់រៀនដ៏ធំមួយដែលមានសិស្សរាប់រយនាក់។ ថ្នាក់រៀនធំៗត្រូវបានគេហៅថា
បន្ទប់សុន្ទរកថា ជាក់ស្តែង​បន្ទប់កុំព្យូទ័រ ទីពិសោធន៍ ដែលយកមេរៀនពីក្នុងសាលា ក្លឹបហាត់ប្រាណ ទីពិសោធន៍
វិទ្យាសាស្រ្ត  សម្រាប់ឯកទេស ជីវវិទ្យា គីមីវិទ្យា និងថ្នាក់រៀននៅទីវាលហាលខ្យល់របស់កុមារនៃតំបន់ Massai
ក្នុងប្រទេស តង់សានី។
ការប្រជែងក្នុងថ្នាក់
ថ្នាក់រៀនមួយមានភាពច្បាស់លាស់ គឺគេធ្វើការដាក់កំហិតលើការសិក្សារៀនសូត្រ បង្រៀនដោយហាត់ពត់
លត់ដំ និងដាក់សំនួរឲសិស្សធ្វើជាប្រចាំ ជំនួយឲការបំបែកអក្នសិក្សាពីក្នុងថ្នាក់ លោកគ្រូ អក្នគ្រូ បញ្ជូលការ
ពិសោធន៍មេរៀន ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់សិស្ស។ បច្ចេកទេសរៀនថ្មីៗ គឺគេប្រើនូវឧបករណ៍ដែល
អាចចល័តបាន ធ្វើឲមានភាពងាយស្រួលសំរាប់ការសិក្សាដោយយក ពេលវេលា និងទីកន្លែងណាក៏បាន។
តាមសង្គមអាមេរិចសម្រាប់ការហ្វឹកហាត់ និងការអភិវឌ្ឍន៍ គឺមានការកើនឡើងច្រើនជាង ៤០%របស់សាជីវ
កម្មហ្វឹកហាត់ ហើយភាពផុសផុលយ៉ាងខ្លាំងនេះ មិនមែនតែក្នុងថ្នាក់ប៉ុណ្ណោះទេ៕
   ដោយ សុខហ៊ាន

Friday 9 March 2012

ចិនពង្រីកឥទ្ធិពលកងទ័ពជើងទឹកលើសសហរដ្ឋអាមេរិច

សមយុទ្ធរបស់កងទ័ពជើងទឹកចិន
សេតវិមានសហរដ្ឋអាមេរិចបានធ្វើកាត់បន្ថយកំលាំងកងទ័ពជើងទឹករបស់ខ្លួនឲមានសភាពតូចជាងមុន រីឯសាធារណៈរដ្ឋប្រជាមានិតចិនវិញ បែរជាបង្កើនកងកម្លាំងជើងទឹករបស់ខ្លួនដែលគួរឲភ្ញាក់ផ្អើល។ តាមរយៈនៃការធ្វើសមយុទ្ធយោធារបស់ខ្លួនក្នុងរយៈពេលកន្លងមក ហើយបានបង្កើននាវាចម្បាំងក្នុង
មហាសមុទ្រ ដើម្បីកា្លយជាមហាអំណាចទ័ពជើងទឹកនាថ្ញៃអនាគតដ៏ខ្លីខាងមុខនេះ។ ទីភ្នាក់ងារសារ
ព័ត៌មាន និងកងទ័ពជើងទឹកចិនបានឲដឹងថា ក្រុមហ៊ុនផលិតនាវាមួយរបស់ចិន ឈ្មោះHudong Zhonghua នៅសៀងហៃ បានបង្ហញប្រភេទនាវាចម្បាំង១៧១ទី៤របស់ខ្លួន នាពេលថ្មីៗនេះ ដែលធ្វើ
ឲមានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកយ៉ាងខ្លាំង ហើយក្រុមអក្នវិភាគបានឲដឹងថានេះ
ជាមហិច្ឆតាថ្មីមួយរបស់ចិននៅលើឆាកអន្តរជាតិ៕