នាវាមុជទឹកតៃវ៉ាន់ |
ប្រភពព័ត៌មានក្នុងស្រុករបស់តៃវ៉ាន់បានឲដឹងថា កងកំលាំងតៃវ៉ាន់បានស្នើរឲ សភារបស់ខ្លួនទិញនាវា
មុជទឹកចំនួន៨គ្រឿង ក្នុងរយៈពេលពីរខែកន្លងមកនេះ។ កាលពីថ្ងៃទី២១ កុម្ភៈ ២០១២ សារព័ត៌មាន Channel News Asia បានចេញផ្សាយឲដឹងថា តៃវ៉ាន់អាចនឹងទិញនាវាមុជទឹក
ពីសហរដ្ឋអាមេរិច និងប្រទេសដែលជួយឧបត្ថម្ភ ៣ផ្សេងទៀត។ លោប្រធានាធិបតីអាមេរិច ចចដាប់បលយូ ប៊ូសត៍ បានធ្វើការ
ព្រមព្រៀមជាមួយកោះតៃវ៉ាន់ ក្នុងការលក់នាវាមុជទឹកចំនួន០៨គ្រឿង កាលពីខែមេសា ឆ្នាំ២០០១។ ចំណែកឯប្រទេសអាឡាម៉ង់ និងអេស្ប៉ាញ បានបដិសេធក្នុងការលក់
នាវាមុជទឹកទៅឲកោះតៃវ៉ាន់ ដោយខ្លាចប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សារព័ត៌មាន United Daily News បានថ្លែងឲដឹងថា កោះតៃវ៉ាន់មានជំរើសថ្មី ដោយសារមានប្រទេស
០៣ផ្តល់ជំនួយក្នុងការសាង់សង់នាវាមុជទឹក និងការលក់នាវាមុជទឹកឲកោះនេះ គ្រាន់តែមិនបានបញ្ជាក់
ថាជាប្រទេសណាមួយប៉ុណ្ណោះ។ ដោយឡែកតៃវ៉ាន់បានទិញនាវាមុជទឹកចំនួន៦គ្រឿងរួចមកហើយដែល
០៤គ្រឿងបានទិញពីប្រទេសហូឡង់ និង០២គ្រឿងទៀតទិញពីសហរដ្ឋអាមេរិច ។ចំណែកឯទាហានជើង
ទឹកតៃវ៉ាន់បានបញ្ជាក់ថាខ្លួននៅតែទទួលស្វាគមន៍ប្រទេសដែលមានបំណងជួយខ្លូនជានិច្ច៕
ដោយ សុខហ៊ាន
ដោយ សុខហ៊ាន
0 comments:
Post a Comment