ភូមិបត់សិមាន់សព្វថ្ងៃ ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុមានចំងាយប្រមាណជា៤០គម
ភាគពាយ័ព្យក្រុងព្រះសីហនុបើយើងមើលតាមផែនទីតំបន់ភូមិសាស្រ្ត វាស្ថិតនៅភាគនិរតី ក្នុងតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា ជាប់និងឈូងសមុទ្រថៃ ។
បើយើងធ្វើដំណើរពីរាជធានិភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ ឆ្លងកាត់ខេត្តកណ្តាល
កំពង់ស្ពឺ និងស្រុកព្រៃនប់របស់ខេត្តព្រះសីហនុ ក្នុងថេរវេលា ៣ ឬ៤ ម៉ោង
យើងនឹងទៅដល់ភូមិបត់សិរមាន់ជាក់ជាមិនខានឡើយ ដែលមានចំងាយត្រឹមតែ ១៩២គមប៉ុណ្ណោះពី រាជធានីភ្នំពេញ។
ភូមិនេះមានព្រំប្រទល់ខាងជើងជាប់ភូមិបែកក្រង់ខាងត្បូងជាប់ភូមិអូរតាប៉ាង ខាងកើតជាប់ភូមិព្រៃនប់១និងខាងលិចជាប់នឹងតំបន់ជួរកូនភ្នំត្រង៉ោល ដែលមានផ្ទៃដីប្រមាណជា៥០គម២លាតសន្ធឹងចាប់ពីតំបន់មាត់សមុទ្រ
រហូតដល់តំបន់ជួរកូនភ្នំរបស់ស្រុកព្រៃនប់។ បើគិតជាមធ្យម ភូមិនេះមានចំងាយប្រមាណជា
៧គមពីឆ្នេរល្បាប់ភក់ព្រៃកោងកាង ដែលជាដែនជំរកសត្វសមុទ្រ
និងជាតំបន់អភិរក្សចំរុះខ្នាតតូចផងដែរ ហើយវាមានចំងាយត្រឹមតែ
១០គមប៉ុណ្ណោះពីទីរួមស្រុកព្រៃនប់។
ប្រវត្តិឈ្មោះភូមិ
ឈ្មោះភូមិនេះត្រូវបានគេដាក់នៅសម័យសង្គមរាស្រ្តនិយម(១៩៥៥-១៩៧០) ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុដោយយកតាមផ្លូវកោងបត់
តាមកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តតំបន់នេះ
និងដើមសិរមាន់មួយដើមធំដុះនៅប្របនឹងមាត់ផ្លូវ បែកមែកសាខា មានម្លប់ត្រឈឹងត្រឈៃ
នៅតាមដងផ្លូវនាភូមិនេះ ទើបអ្នកស្រុកហៅសម្រេចចិត្តដាក់ឈ្មោះភូមិនេះថា
បត់សិរមាន់រហូតមក។ អ្នកភូមិបានហៅតៗគ្នារហូតមកដល់សម័យកម្ពុជាប្រជាធិយ្យ
ពួកពលពតបានកាប់ដើមសិរមាន់នោះចោលហើយលុបឈ្មោះភូមិនេះចេញពីបញ្ជី។
ក្រោយចប់សង្គ្រាមឆ្នាំ១៩៧៩ប្រជាជនបានហៅថាបត់សិរមាន់ ជាថ្មីឡើងវិញ រហូតមកដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស១៩៩១រដ្ឋាភិបាលសម្រេចបញ្ជូលឈ្មោះភូមិនេះទៅក្នុងផែនទីរដ្ឋបាលជាស្ថាពរ។
គួរបញ្ជាក់ផងដែរថា ពីមុនវាជាតំបន់មួយដាច់ស្រយាល របស់ស្រុកព្រៃនប់
ស្ថិតក្នុងផែនទីរដ្ឋបាល របស់ខេត្តកំពត
ហើយត្រូវបានកាតបញ្ជូលឲស្ថិតការគ្រប់គ្រងរបស់ក្រុងព្រះសីហនុ ក្នុងឆ្នាំ ១៩៩២
។នេះជាមោទនភាពមួយរបស់ប្រជាពលរដ្ឋ ស្រុកព្រៃនប់
និងជាមរតកបន្តអោយកូនចៅជំនាន់ក្រោយបានដឹងលឺ ពីជីវប្រវត្តិស្រុកភូមិរបស់ខ្លួន។
ភាគច្រើននៃប្រជាជនក្នុងភូមិនេះប្រកបរបរកសិកម្ម
និងការចិញ្ចឹមសត្វដែលជាដង្ហើមរស់នៃសេដ្ឋកិច្ចគ្រួសា។ ក្នុងវិស័យអប់រំ មានសាលា
បឋសិក្សាចំននួន២កន្លែងគឺសាលាបឋមសិក្សាហ៊ុនសែនបត់សិរមាន់និងសាលាបឋមសិក្សាផ្កាឈូករ័ត្ន ដែលមានសិស្សានុសិស្សប្រមាណ ជា៩០%កំពុងសិក្សា។ ក្នុងវិស័យសាសនា មាន វត្ត១
គឺវត្តពោធិអណ្ណែតនិងវិហារគ្រិស្តសាសនា១កន្លែងស្ថិតនៅជាយជ្រលងភ្នំ។វិស័យគមនាគមន៍
មានផ្លូវប្រវែងសរុប១០គម ជាសរសៃរឈាមនៃភូមិនេះ ដែលអំណោយយផលដល់ប្រជាជន។
រីឯប្រជាជនវិញមានប្រហែល៩០គ្រួសារ ដែលចំរុះដោយជាតិសាស្ត្រផ្សេងៗពីគ្នា មានដូចជា
ខ្មែរ ចិន ចាម វៀតណាម -ល-។ ប៉ុន្តែមិនបង្កឲមានជំលោះ និងការប្រកាន់ពូជសាសន៍
ពណ៌សំបុរវាងគ្នានិងគ្នាឡើយ គឺរស់នៅដោយ សុខសាន្តតាមសមាអាជីវររបស់ខ្លួន។
កន្លែងកំសាន្តផ្សេងៗ
បើយើងពិនិត្យមិនបានគ្រប់ជ្រុងជ្រោយ
យើងប្រាកដជាពុំបានដឹងឡើយថាភូមិដ៏តូចមួយដែលស្ថិតនៅភាគពាយ័ព្យក្រុងព្រះសីហនុនេះ
មានតំបន់កំសាន្តសំរាប់ភ្ញៀវទេសចរទស្សនានោះ ហើយគេមុខជាងើយឆ្ញល់ជាខ្លាំង
ប្រសិនជាយើងប្រាប់គេថា ភូមិបត់សិមាន់ មានតំបន់ទេសចរណ៍ដ៏
ស្រស់ស្អាតនោះ។ ក្នុងចំនោមតំបន់ទេសចរណ៍ជាច្រើនក្នុងភូមិនេះ
មានតំបន់កំសាន្តមួយកន្លែងដែលមានភ្ញៀវទេសវចរ និងអន្តរជាតិទៅទស្សនា ជា រៀងរាល់់ថ្ញៃ
ជាពិសេសក្នុងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបា្ររព្ធពិធីបុណ្យជាតិ អន្តរជាតិនានា។
តំបន់ទេសចរណ៍នោះមានចំងាយប្រមាណជា ២គម ពីកំណាត់ ផ្លូវជាតិលេខ៤
ស្ថិតនៅភាគពាយ័ព្យទីប្រជុំភូមិ
ដើម្បីបានទៅដល់យើងត្រូវធ្វើដំណើរតាមផ្លូវក្រាលថ្មក្រវ៉ែត ដែលមានរុក្ខជាតិតូចធំដុះនៅអមសងខាងផ្លូវ
មានម្លប់ត្រឈឹងត្រឈៃ លាយឡំនឹងសំលេងសត្វចាបយំអឺងកង ប្រៀបបាននឹងសំលេងដូរតន្រ្តី
រណ្តំឌួងចិត្តភ្ញៀវទេសចរណ៍ឲបណ្តែតអារម្មណ៍ទៅតាម សំលេងខ្យល់បក់។ យើងធ្វើដំណើរ
ទំនប់ការពារទឹកប្រៃជាជីវិតនៃកសិកម្ម
ភូមិសាស្ត្រតំបន់នេះអំណោយផលយ៉ាងខ្លាំងលើវិស័យកសិកម្មកម្ពុជានិងកសិឧស្សាហកម្មដែលជាវិស័យទីមួយក្នុងការទ្រទ្រង់សេដ្ឋកិច្ច ជាតិ
ដោយសារតែមានភ្លៀងធ្លាក់ស្ទើរពេញមួយឆ្នាំគួបផ្សំនឹងដីសំបូរជីវជាតិ
និងមានហេដ្ឋារចនាសម្ព័ន្ធវូបវ័ន្តគ្រប់គ្រាន់ គួបផ្សំនឹងការមាន
ទំនប់ការពាទឹកប្រៃព្រៃនប់(ប៉ុលឌែរ)
ដ៏វែងលាតសន្ធឹងស្ទើរមួយភាគបីនៃតំបន់គ្របដណ្តប់របស់ស្រុកព្រៃនប់
មួយភាគឆ្លងកាត់ភូមិបត់សិរមាន់។ ហើយអាជ្ងាធរ
បានបង្កើតជាសហគមអ្នកប្រើប្រាស់ទឹកទំនប់ការពារព្រៃនប់ ដោយមិនឲប្រជាជនបង់ពន្ធដាឡើយ
ប៉ុន្តែត្រូវបង់ប្រាក់វិភាគទាន ប្រចាំឆ្នាំ ទៅតាមទំហំ និងក្បា
ស្ថានភាពក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ
ភូមិនេះមានប្រវត្តិសាស្ត្រអតីតកាលជូរជត់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យអំឡុងឆ្នាំ(១៩៧៥-១៩៧៩)
ដែលពួកខ្មែរ ក្រហម(ពលពត អៀងសារី ខៀវសំផន) បានបង្កវិនាសកម្ម
សោកនាដ្ឋកម្មបព្រៃផ្សៃមកលើប្រជាជនស្លូតត្រង់ គ្មានត្រាប្រណី។ យ៉ាងណាមិញពួកនេះ
បានកាប់សំលាប់ បង្អត់អាហារ បង្ខំឲធ្វើការហួសទម្ងន់ ធ្វើទុក្ខបុកម្នេញ
លើស្រ្តីមានផ្ទៃ កុមារ និងចាស់ជរាដែលការរំលោភទៅលើសន្ធិសញ្ញានៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។លទ្ធផលនៃសង្គ្រាម
បានបន្សល់នូវស្ត្រីមេម៉ាយ កុមារកំព្រា ដែលជាបន្ទុកយ៉ាងធ្ងន់មកលើសង្គមជាតិ
ម្យ៉ាងទៀតវាបានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់
មិនទាន់ផ្ទុះជាច្រើនលានគ្រាប់មកលើផ្ទៃដីដែលជាការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ភូមិនេះមានប្រវត្តិពាក់ព័ន្ធនឹងកា
របាត់ខ្លួនជនបរទេសក្នុងសម័យសាធារណរដ្ឋខ្មែរ(១៩៧០-១៩៧៥)
ក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ ក្នុងចន្លោះសង្គ្រាម រវាងឆ្នាំ១៩៧៣ មានទ័ពអាកាសសហរដ្ឋអាមេរិច២រូបត្រូវបានទាហានខ្មែរក្រហមចាប់បាន
នៅព្រលានយន្តហោះ កងកេងរួចចោទជាឈ្លើយសឹកសង្រ្គាមរបស់ស្ថាប័ន (CIA) ហើយបាននាំមកកាន់ភូមិនេះដើម្បីសាកសួរចម្លើយ រួចសំលាប់ពួកគេចោលដោយ
គ្មានការជំនុំជំរះអ្វីទាំងអស់ នេះជាអំពើឃាតកម្មកំបាំងមុខរបស់ បនប្រល័យពូជសាសន៍ ពល
ពត។ ការបាត់ខ្លួនេជនបរទេសនេះ បានបន្តរហូតមកដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣
ដែលរៀបចំដោយអង្គការសហប្រជាជាតិ ទើបក្រុមការងាររុករកទាហាន
បាត់ខ្លួនក្នុងសម័យសង្គ្រាមរបស់សហរដ្ឋអាមេរិច មានតំរុយទាក់ទិននឹងការស្រាវជ្រាវនេះ
ដោយកំនត់ទីតាំងថា ពិតជាស្ថិតនៅក្នុងភូមិ បត់សិរមាន់ប្រាកដមែន។ គួររំលឹកថា
ក្រោយការរំដោះឆ្នាំ១៩៧៩ ពីរបបខ្មែក្រហម ឆ្លងកាត់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងបន្តរហូតដល់ សម័យរដ្ឋកម្ពុជាព័ត៌មានផ្សេងៗទាក់ទងនឹងបញ្ហានេះបានបាត់ដំណឹងសូន្យឈឹងដែលជាការលំបាកសំរាប់ក្រុម
អក្នស្រាវជា្រវ ។ បន្ថែមលើនេះរហូតដល់ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៣ ឆ្នាំ១៩៩៨ ក្រុមការងារអ្នកស្វែងរក
បានកំណត់ទីតាំង និងទំហំដីដែលត្រូវធ្វើការជីកកកាយ
ប៉ុន្តែដោយសារតែពុំបានសាកសួរព័ត៌មានពីប្រជាជន រស់នៅក្នុងភូមិនេះឲបានច្បាស់
ធ្វើឲប្រតិបត្តិការរុករកមិនទទួលបានលទ្ធផល ជាច្រើនលើកច្រើនសារ។ ពន្យារហូតមកដល់
ឆ្នាំ២០០៧ ដោយមានការសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
រៀបរៀងដោយ៖ សុខហ៊ាន
0 comments:
Post a Comment