Friday 9 March 2012

ទឹកធ្លាក់ព្រៃនប់





យើងបានដឹងរួចមកហើយថា 
ទឹកធ្លាក់គឺជារម្មណីយដ្ឋានមួយដ៏ប្រពៃសម្រាប់ឲភ្ញៀវទេសចរធ្វើការកំសាន្ត និងលំហែរកាយដើម្បីបន្ធូរអារម្មណ៍តានតឹង។ ថៃ្ងនេះយើងនឹងនាំមិត្តអក្នអានមកទស្សនាកំសាន្ត រម្មណ៍ដ្ឋានថ្មីមួយកន្លែងដែលស្ថិតក្នុងខេត្តព្រះសីហនុ។ រម្មណីយដ្ឋាននេះមានសម្រស់ធម្មជាតិស្រស់បំព្រង គួបផ្សំនឹងទេសភាពធម្មជាតិ និងខ្យល់អាកាសល្អបរិសុទ្ធ ដែលអាចអង្រួនអារម្មណ៍អក្នទេសចរឲមានភាពសប្បាយរីករាយ ប្រសិនជាគេបានមកដល់រម្មណីយដ្ឋានមួយនេះ។ ទឹកធ្លាក់មួយនេះមានទីតាំងស្ថិតនៅក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចំងាយប្រមាណជា៣៩គ.ម.ពីក្រុងព្រះសីហនុ។ នេះបើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ភូមិសាស្ត្រខាងលើ ក្នុទីតាំងចំការឧកញ៉ា លូ គឹមឈុន តាមផ្ផូវក្រាលគ្រោះក្រហមមួយខ្សែរប្រហែលជា៣គ.ម ប៉ុណ្ណោះ ដោយចំណាយរយៈពេលត្រឹមតែ១៥នាទី យើងនឹងទៅដល់រម្មណីដ្ឋានកែច្នៃទឹកធ្លាក់ព្រៃនប់ជាស្ថាពរជាក់ជាមិនខាន។ វាមានទីតាំជាប់នឹងជើងភ្នំ ដែលមានខ្សែរទឹកហូរចុះពីលើភ្នំគូរឲចង់គយគន់។ ទេសភាពព្រៃភ្នំធម្មជាតិ គួបផ្សំនឹងចំការស្រកានាគ ដ៏ជាទីគយគន់ បានធអង្រួនបេះដូងភ្ញៀវទេសចរ ឲអន្លុងអន្លូចបន្ទាប់ពី បានកំសាន្តហើយមិនចង់ឃ្លាតឆ្ងាយ។ វាត្រូវបានគេកែច្នៃក្នុងឆ្នាំ២០០៤ ដែលមានអាងទឹកចំនួន៣កន្លែង ហើយជារឿងរាល់ថ្ងៃគេសង្គេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសំរាក និងថ្ងៃចុងសប្តាហ៍៕
          ដោយ សុខហ៊ាន

0 comments:

Post a Comment