Sunday, 11 March 2012

របាំទន្សោងគោព្រៃ


របាំទន្សោងគោព្រៃដែលគេស្គាល់ថាជារបាំទស្នែងន្សោង ត្រូវបានទទួលការនិយមចូលចិត្តពីអ្នក
ស្រុក នៅតំបន់ព្រៃភ្នំ។ របាំនេះជាមររតកវប្បធម៌ខ្មែរ មន ដែលបានចាប់កំណើតឡើងនៅសម័យបុរេ
ប្រវត្តិសាស្រ្ត ហើយត្រូវបានថែររក្សារហូតមកដល់សព្វថ្ងៃ ដោយអក្នស្រុកនៅភូមិអញ្ចាញ នៅក្នុងខេត្តកំពង់ឆ្នាំង ។​​​ របាំនេះ ធ្វើឡើង​ដើម្បី សុំ​សេចក្តីសុខ សេចកី្តចម្រើន ភាពត្រជាក់ត្រជុំ​ពី​វត្ថុ​ស័​កិ្ត​សិទ្ធិ ពោលគឺ​អារក្ខ អ្នកតា ម្ចាស់​ទឹក ម្ចាស់​ដី មា្ច​ស់ដង​ព្រឹក្សា។ អក្នស្រុកសំដែងរបាំនេះ ក្នុង​ពិធីបុណ្យធំៗដូចជា​នៅពេល​ ចូលឆ្នាំថ្មី​ជាដើម ។ ប្រដាប់ប្រដា ឬ​លំដាប់​លំ​ដា​ដែល​រៀបចំ មាននំអន្សមចេក ស្រា​សំរាប់ ច្រូច​សែន ឬ​ស្រា​ចំណាយ ឬក៏​ស្រា​សម្រាប់​ផឹក អង្ករ​ជ័យ ឬ​អង្ករ​ដាក់​សែន​ក្នុង​ចាន ឬ​កែវ និង​ត្រួយ​ថេរ ឬ​ត្រួយ​ម្លូ ស្លា​ជាដើម។ ចំពោះឧបករណ៍ក្នុងការប្រគុំដើម្បី
ការសំដែងរបាំរបស់សិល្បៈករ
សំដែងរបាំនេះ មានប៉ី ទ្រ ស្គរ និង​ពួយ ដែលជា​ប្រភេទគែនម្យ៉ាង ។ ដែលជនជាតិសម្រែនៅខេត្តពោធិ
សាត់ ក៏​កំពុង​ពេញនិយម​ដោយ​ ​ក្នុង​ពិធី​បេះ​ក្រវាញ​ ផងដែរ ។ ចំពោះសិល្បះករវិញមានប្រមាណ
ជា១០នាក់ ក្នុងនោះ ប្រុស២នាក់គឺជាអក្នចំរៀង រីឯស្ត្រី៨នាក់កាន់ឧបករណ៍ភ្លេង តួទន្សោង១នាក់ និងអក្នរាំអមទន្សោង២នាក់ ។ បរាជ័យ​នៃ​ការ​បរបាញ់ គឺ​សិ្ថ​ត​លើ​ដំណើរការ​សម្តែង​បាន ល្អ ឬ​មិនល្អ​នៃ​របាំ​នេះ​ចំ​តែម្តង ។ របាំ​នេះ​គឺជា​តង្វាយ ឬ​ពលិកម្ម​មួយ​ធ្វើឡើង​ចំពោះ​ព្រលឹង​ដូនតា ចាស់​ស្រុក ដើម្បី​ធ្វើការ​បរបាញ់ ​ប្រកបដោយ​ប្រសិទ្ធភាព ។ និយាយជារួមរបាំទន្សោងគោព្រៃជាមរតក
ដែលមានតំលៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយឺឆ្លុះបញ្ចាំងឲឃើញពីសម្ព័ន្ធភាពយ៉ាងជិត
ស្និត រវាងសត្វ និងមនុស្ស ជាពិសេស បរិស្ថាន និងជីវភាពរស់នៅរបស់មនុស្សដែលរស់នៅតំបន់
ព្រៃភ្នំជាដើម។ ម្យ៉ាងវិញទៀតវាក៏ជាមែកធាងនៃខឿនវប្បធម៌យ៉ាងប្រត្យត្ស បង្ហាញពីភាព
សម្បូរបែបនៃអរិយធម៌ខែ្មរផងដែរ៕


                                                                             រៀបរៀងដោយៈ សុខហ៊ាន





0 comments:

Post a Comment